សួស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពីរបៀបធ្វើ សម្លកកូរស្លឹកបាស ម្ហូបខ្មែរគ្រប់មុខមានរសជាតិឆ្ងាញ់ពិសាអាហារប្រចាំថ្ងៃរបស់ប្រជាជនខ្មែរមានភាពងាយស្រួលក្នុងការធ្វើ។
របៀបធ្វើ
គ្រឿងផ្សំៈ
ឆ្អឹងជំនីជ្រូក1កាំ
អង្ករលីង កន្លះចានចង្កឹះ
ប្រហុក 1ស្លាបព្រាបាយ
ទឹកត្រី 1ស្លាបព្រាបាយ
ស្ករស 1ស្លាបព្រាបាយ
ម្សៅស៊ុប 1ស្លាបព្រាបាយ
ខ្លាញ់ 2ស្លាបព្រាបាយ
គ្រឿងមាន (គល់ស្លឹកគ្រៃ រមៀត រំដេង ស្លឹកក្រូចសើច ខ្ទឹមសប្រហុក)
វិធីធ្វើៈ
1.សាច់ជ្រូកកាប់ជាកង់ៗ អង្ករលីងត្រូវបុកឲ្យម៉ដ្ឋ។
2.ដាក់ខ្លាញ់ឲ្យក្តៅ លីងគ្រឿង ឆាឲ្យឈ្ងុយ ទើបដាក់សាច់ជ្រូកកូរឲ្យសព្វ រួចដាក់ទឹកចូលទុកឲ្យពុះ អង្ករលីងទឹកត្រី ស្ករស ម្សៅស៊ុប ដាក់ទឹកឲ្យល្មមទុកឲ្យពុះ ភ្លក់រសជាតិ ឲ្យល្មម ចុងក្រោយទើបដាក់ស្លឹកបាសជាកាស្រេច។
No comments:
Post a Comment